Translate

Showing posts with label ព័ត៍មានអន្តរជាតិ ទូទៅ. Show all posts
Showing posts with label ព័ត៍មានអន្តរជាតិ ទូទៅ. Show all posts

Tuesday, July 25, 2017

ពីក្មេងស្រីម្នាក់គ្មានសង្ឃឹមរស់ ក្លាយជាតារាល្បីទាំ...

ពីក្មេងស្រីម្នាក់គ្មានសង្ឃឹមរស់ ក្លាយជាតារាល្បីទាំ...
ប្រិយមិត្ត​មួយចំនួនបានដឹង​រួចដែល«ស្ថាបនា»បានចុះផ្សាយកន្លងមកនេះពី​ក្មេងស្រី​តូចកូនកាត់ហ្វីលីពីន-អាមេរិកាំង Angelika Hale មាន​អាយុទើបតែ ៩ ឆ្នាំ តែនាងតូចត្រូវបាន​គណៈកម្មការពេញចិត្ត​ចុច «​ប៊ូ​តុង​មាស​» ដោយមិន​នៅញេងញុំច្រើន នៅពេលនាងចាប់ផ្តើមបង្ហើរបទចម្រៀងមិនបានប៉ុន្មានវិនាទីផង ក្នុង​កម្មវិធី​លំដាប់​ពិភពលោក America’s got Talent រដូវ​កាល​ថ្មី​ឆ្នាំ 2017 ។​



ទោះយ៉ាងណា ខណៈដែល ​សមត្ថភាព និង ទេពកោសល្យ​ច្រៀង​ដ៏​អស្ចារ្យ​របស់ Angelika Hale ត្រូវបាន​​គេ​លើក​ឡើងមកកោតសរសើរ​គ្រប់ៗគ្នា​នោះ ស្រាប់តែ​គេ​បានទទួលនូវ​ព័ត៌មាន​ដ៏​រន្ធត់​មួយ​ទាក់ទង​នឹង​អតីតកាល​របស់​នាង​ ។
 
កាលពីនៅ​តូច Angelika Hale ​បាន​ធ្លាក់ខ្លួន​ឈឺ​ទាំងរយៈពេល ៣ ទៅ ៤ ឆ្នាំ​ ដោយ​សារ​ជំងឺ​រ៉ាំ​រៃ​ម្យ៉ាង
(​រលាក​សួត​ធ្ងន់ធ្ងរ, មាន​ហូរឈាម​នៅក្នុង​សរីរាង្គ និងខូច​សរីរាង្គ​សំខាន់​ខ្លះៗ​ក្នុង​រា​ង្គ​កាយ​) ។

ហើយដោយសារតែស្ថានភាព​ជំងឺ​របស់ Angelika ​ធ្ងន់ធ្ងរពេក ជាហេតុ តម្រូវឱ្យវេជ្ជបណ្ឌិតលាង​ឈាម​ជាប្រចាំ ។​




ស្ថានភាព​ជំងឺ​របស់​ Hale ​បានវិវត្តកាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ ​រហូតដល់​អាយុ ៦ ឆ្នាំ ហើយនៅពេលនោះ វេជ្ជបណ្ឌិត​ប្រាប់ថា​នាង​អាច​ប្រឈម​ដល់​ការបាត់​បង់ជីវិត​បាន​គ្រប់ពេល ។
បន្តបន្ទាប់មក ជំងឺរបស់នាងបានឈានដល់ដំណាក់កាលមួយ ដែលវេជ្ជបណ្ឌិតនៅឯមន្ទីរពេទ្យសុខភាពកុមារអាត្លង់តា សម្រេចចិត្ត​ធ្វើការ​វះកាត់​ប្តូរ​សរីរាង្គ​ខូចខាត​ខ្លះ​នោះ​ចេញ និងព្រមទាំង​វះកាត់​ប្តូរ​តម្រង់​នោម​ដែល​ទទួលបាន​ពី​ម្តាយ​របស់​នាងទៀតផង​ ។

​ទោះជាយ៉ាងណា តាមរយៈ​​ការខិតខំ​ប្រឹងប្រែងជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់របស់ក្រុមវេជ្ជបណ្ឌិត នៅ​ទីបំផុត​ Angelika Hale ធូរស្រាលពីជំងឺដ៏រ៉ាំរ៉ៃជាបណ្តើរៗ និងឈានទៅរកជីវិតធម្មតាវិញ រហូតមកទល់សព្វថ្ងៃនេះ  ដែលនាងតូចបាននិងកំពុងល្បីល្បាញយ៉ាងខ្លាំង តាមរយៈសមត្ថភាពដ៏អស្ចារ្យរបស់នាង ជាមួយផ្នែកសិល្បះចម្រៀង ៕


      

·   0

ជួយShareឲ្យពលរដ្ឋខ្មែរដឹងជាបន្ទាន់!!! ពេលនេះវៀតណាម​ប្រកាស​ពី​ហានិភ័យ នៃ​ការបរិភោគ​សាច់ជ្រូក (វីដេអូ)


ជួយShareឲ្យពលរដ្ឋខ្មែរដឹងជាបន្ទាន់!!! ពេលនេះវៀតណាម​ប្រកាស​ពី​ហានិភ័យ នៃ​ការបរិភោគ​សាច់ជ្រូក (វីដេអូ)


ប្រទេស​វៀតណាម៖ តាម​ការសិក្សា បាន​បង្ហាញថា ៤២% នៃ​សាច់ជ្រូក ៤៨ ក្បាល ក្នុងចំណោម​សាច់ជ្រូក ១០៨ ក្បាល ដែល​ប្រមូលយក​មកពីផ្សារ ក្នុង​ខេត្ត Hưng Yên ត្រូវបាន​រកឃើញថា មាន​ផ្ទុក​បាក់តេរី​ម្យ៉ាង​ឈ្មោះថា Salmonella ដែល​អាច​ឲ្យ​មនុស្ស​បរិភោគ​ទៅ​កើត​ជំងឺ។ នេះ​បើ​យោង​តាមរយ: សារព័ត៌មាន​វៀតណាម ចេញផ្សាយ​នៅ​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។
ការស្រាវជ្រាវ​នេះ បានធ្វើ​ទ្បើង​ក្នុង​ឆ្នាំ ២០១៤ និង ២០១៥ ដែល​ទើបនឹង​បានចេញ​ផ្សាយ​ជា​សាធារណ:នាពេលថ្មីៗ នេះ។ យោងតាម​អ្នកវិភាគ ធ្វើការ​វាយតម្លៃ​ពី​ហានិភ័យ បាន​អះអាងថា អ្នក​បរិភោគ​សាច់ជ្រូក ដែលមាន​ផ្ទុក​បាក់តេរី​នេះ បាន​ធ្លាក់ខ្លួន​ឈឺ ១៨ % ដោយមាន​រោគសញ្ញា​ដូចជា រាគរូស ឈឺពោះ គ្រុនក្ដៅ និង​មាន​មេរោគ​ក្នុង​ឈាម​ជាដើម៕

·   0

Sunday, July 23, 2017

​គ្មាន​អ្នក​ជួយ​គ្រប់គ្រង មេ Google​ ​សម្រេច​លក់​ផ្នែក​ផលិត​មនុស្ស​យន្ត​ចោល


​គ្មាន​អ្នក​ជួយ​គ្រប់គ្រង មេ Google​ ​សម្រេច​លក់​ផ្នែក​ផលិត​មនុស្ស​យន្ត​ចោល
  •  ព្រហស្បតិ៍, 8 មិថុនា 2017 20:23
  •  
ចន្លោះមិនឃើញ
Alphabet Inc.​ ​ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ ​Google​ ​បាន​សម្រេច​លក់​ ​Boston Dynamics​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​មនុស្ស​យន្ត​ទំនើប​ៗ​ឲ្យ​ទៅ​ធនាគារ​ដ៏​ធំ​របស់​ជប៉ុន​ ​SoftBank។
ការ​សម្រេច​លក់​ ​Boston Dynamics​ មក​ពី​ការ​ចាកចេញ​​របស់​សហ​ស្ថាបនិក​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android​ ​លោក​ ​Andy Rubin​ ​ដែល​ជា​មនុស្ស​សំខាន់​ក្នុង​ការ​គ្រប់គ្រង​ ​និង​ដឹង​នាំ​ក្រុមហ៊ុន​ផលិត​មនុស្ស​យន្ត​ ​Boston Dynamics​ ​នេះ។
Boston Dynamics​ ​មាន​អាយុ​ ​២៥​ ​ឆ្នាំ​ ​ហើយ​កើត​ចេញ​ពី​ក្រុម​វិស្វករ​គ្រឿង​យន្ត​ដែល​បំបែក​ខ្លួន​ចេញ​ពី​សកលវិទ្យាល័យ​បច្ចេកវិទ្យា​អេឡិចត្រូនិក​ល្បី​បំផុត​របស់​អាមេរិក​ ​MIT​ ​(Massachusetts Institute of Technology)។
SoftBank​ ​ជា​ធនាគារ​វិនិយោគ​ដ៏​ធំ​របស់​ជប៉ុន​ដែល​ផ្ដោត​លើ​វិស័យ​បច្ចេកវិទ្យា​ ​ខណៈ​ប្រមុខ​ដឹង​នាំ​ធនាគារ​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ស្អិត​រមួត​ជា​មួយ​រដ្ឋាភិបាល​ក្នុង​វ៉ាស៊ីនតោន​បច្ចុប្បន្ន៕
ប្រភព៖ The Verge ប្រែ​សម្រួល៖ រដ្ឋ

·   0

Google​ សារភាព​​លួច​មើល​សារ​​ ​Gmail​ អ្នកប្រើប្រាស់ ក្រោម​ហេតុផល​មួយ


Google​ សារភាព​​លួច​មើល​សារ​​ ​Gmail​ អ្នកប្រើប្រាស់ ក្រោម​ហេតុផល​មួយ
  •  អាទិត្យ, 25 មិថុនា 2017 19:21
  •  ចំនួនមតិ 0
ចន្លោះមិនឃើញ
ដើម្បី​បញ្ចប់​នូវ​បណ្ដឹង​រំលោភ​សិទ្ធិ​ឯកជន​ជា​ច្រើន​របស់​អ្នក​ប្រើប្រាស់​ទូទាំង​ពិភពលោក​ ​Google​ ​បាន​សម្រេច​លែង​លួច​មើល​សារ​ក្នុង​ ​Gmail​ ​របស់​អ្នក​ប្រើប្រាស់​ចាប់​ពី​ពេល​នេះ។
Google​ ​​បញ្ជាក់​​ថា​ ​ការ​លួច​ចូល​មើល​សារ​ក្នុង​ ​Gmail​ ​ទាំង​នោះ​ ​គឺ​គ្រាន់​តែ​ដើម្បី​ងាយ​ស្រួល​កំណត់​ ​និង​បង្ហាញ​ផ្ទាំង​ពាណិជ្ជកម្ម​នានា​ទៅ​កាន់​អ្នក​ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ​ប៉ុណ្ណោះ​ ​ហើយ​អត្ថន័យ​សារ​ទាំង​នោះ​ ​ត្រូវ​រក្សា​ជា​ការ​សម្ងាត់។
ទន្ទឹម​នោះ​គេ​ដឹង​ដែរ​ថា​ ​ទោះ​ ​Google​ ​ឈប់​លួច​មើល​សារ​ក្នុង​ ​Gmail​ ​តែ​ក្រុមហ៊ុន​នេះ​ក៏​នៅ​តែ​វិភាគ​ ​និង​តាម​ដាន​នូវ​រាល់​ប្រភេទ​ទិន្នន័យ​នានា​ដែល​អ្នក​ប្រើប្រាស់​ស្វែងរក​នៅ​លើ​ ​Google Search​ ​ជា​ពិសេស​រាល់​វីដេអូ​ដែល​អ្នក​ប្រើប្រាស់​ ​មើល​នៅ​លើ​ ​YouTube៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ រដ្ឋ

·   0

ប្រទេស ចំនួន ៥ បានលេង ធម៌ ក្ដៅ ដាក់ YouTube


ប្រទេស​ចំនួន ៥ បានលេង​ធម៌​ក្ដៅ​ដាក់​ YouTube
  •  ច័ន្ទ, 6 មីនា 2017 23:48
  •  
ចន្លោះមិនឃើញ
​YouTube ជា​ប្រព័ន្ធ​ចែក​ចាយ​វីដេអូ​ដ៏​ធំ​មួយ​ក្នុង​លោក​ដែល​មាន​​ប្រើ​ប្រាស់​​​ក្នុង​ប្រទេស​ជា​ច្រើន​ ប៉ុន្តែ​ដោយ​សារ​តែ​បញ្ហា​មួយ​ចំនួន​បណ្ដាល​ឲ្យ​រដ្ឋាភិបាល​ប្រទេស​​មួយ​ចំនួន​​បិទ​​មិន​ឲ្យ​​​មាន​ការ​ប្រើ​ YouTube ជា​បណ្ដោះ​អាសន្ន និង ​ជា​រៀង​រហូត​ ក្នុង​ប្រទេស​ខ្លួន។
១. ប្រទេស​ចិន
មិន​មែន​តែ​ YouTube ទេ​​ ពោល​គឺ​សេវាកម្ម​របស់​ Google ទាំង​អស់​ រួម​ទាំង​ Facebok និង បណ្ដាញ​ទំនាក់​ទំនង​សង្គម​ធំៗ​ដទៃ​ទៀត​​ដែល​មាន​ប្រភព​ពី​សហរដ្ឋអាមេរិក​ សុទ្ធ​តែ​ត្រូវ​បាន​បិទ​មិន​ឲ្យ​ប្រើ​ប្រាស់​ក្នុង​ប្រទេស​ចិន។ ការ​បិទ​លើក​ទី​មួយ​ចាប់​ផ្ដើម​នៅ​ចុង​ឆ្នាំ​ ២០០៧ រហូត​ដល់​ខែ​មីនា​ឆ្នាំ​ ២០០៨។ ក្រោយ​មក​នៅ​ឆ្នាំ​ ២០០៩ ​ក៏​មាន​ការ​បិទ​សារ​ជា​ថ្មី​ដោយ​បិទ​មក​ទល់​បច្ចុប្បន្ន​ ប៉ុន្តែ​​នៅ​ហុងកុង​ និង ម៉ាកាវ​នៅ​តែ​អាច​ប្រើ​ YouTube បាន។
២. ប្រេស៊ីល
ឆ្នាំ​ ២០០៧ Daniella Cicarelli អតីត​មិត្ត​ស្រី​ Cristiano Ronaldo ​បាន​ប្រទះ​ឃើញ​វីដេអូ​​ខ្លួន​អាក្រាត​នៅ​លើ​ឆ្នេរ​សាច់​បាន​បែក​ធ្លាយ​​លើ​ YouTube។ ក្រោយ​មក​តារា​ម៉ូដែល​នេះ​ក៏​បាន​ប្ដឹង​ទៅ​កាន់​ YouTube ដោយ​បណ្ដាល​ឲ្យ​មាន​ការ​បិទ​មិន​ឲ្យ​អ្នក​ប្រើ​ប្រាស់​នៅ​ប្រេស៊ីល​ចូល​ទៅ​កាន់​ YouTube បាន​រហូត​ដល់​វីដេអូ​អាក្រាត​បាន​លុប​ចេញ។
៣. ថៃ
នៅ​ឆ្នាំ​ ២០០៦ ​ប្រទេស​ថៃ​បាន​បិទ​មិន​ឲ្យ​អ្នក​ប្រើ​ប្រាស់​ក្នុង​ប្រទេស​ខ្លួន​ចូល​ទៅ​កាន់​ YouTube ​បន្ទាប់​ពី​រក​ឃើញ​វីដេអូ​​វាយ​ប្រហារ​ចំនួន​ ២០ ហើយ​បាន​ទាមទារ​ឲ្យ​ YouTube ដក​វីដេអូ​ទាំង​នោះ​ចេញ​ទើប​ព្រម​បើក​ឲ្យ​ប្រើ​ប្រាស់​វិញ។ នៅ​ឆ្នាំ​ ២០០៧ ​ប្រទេស​ថៃ​បាន​បិទ​ YouTube ម្ដង​ទៀត​បន្ទាប់​ពី​​ឃើញ​វីដេអូ​​រយៈ​ពេល​ ៤៤ វិនាទី​ដែល​បាន​​ប្រមាថ​ដល់​ព្រះ​មហាក្សត្រ​ថៃ​ Bhumibol Adulyadej។ យ៉ាងណាក្ដី​​ប្រទេស​ថៃ​បាន​បើក​ឲ្យ​ប្រើ​ YouTube ជា​ថ្មី​នៅ​ថ្ងៃ​ ៣០ ខែ​សីហា​ ឆ្នាំ​ ២០០៧ បន្ទាប់​ពី​ YouTube យល់​ព្រម​លុប​វីដេអូ​ដែល​បង្ហាញ​ពី​ការ​ប្រមាថ។
៤. អ៊ីរ៉ង់
ចាប់​ពី​​ចុង​ឆ្នាំ​ ២០០៦ រហូត​ដល់​ ២០០៩ ប្រទេស​អ៊ីរ៉ង់​បាន​បិទ​ YouTube បន្ទាប់​ពី​វីដេអូ​អាសអាភាស​របស់​អ្នក​ចម្រៀង​​​អូប៉េរ៉ា​សញ្ជាតិ​អ៊ីរ៉ង់​បាន​លេច​ធ្លាយ​លើ​បណ្ដាញ​នេះ។ នៅ​ឆ្នាំ​ ២០១២ ក៏​មាន​ការ​បិទ​ជា​ថ្មី​​បន្ទាប់​ពី​វីដេអូ​ Trailer ចំណង​ជើង​​ Innocence of Muslims​​​ ​បាន​ចេញ​ផ្សាយ​លើ​ YouTube។ មក​ទល់​ពេល​នេះ​អ៊ីរ៉ង់​នៅ​បិទ​មិន​ឲ្យ​ប្រើ​ YouTube ដដែល។
៥. កូរ៉េ​ខាង​ជើង
YouTube ត្រូវ​បាន​បិទ​នៅ​កូរ៉េ​ខាង​ជើង​​ដោយ​សារ​ច្បាប់​របស់​ប្រទេស​ទាក់​ទង​នឹង​អ៊ីនធឺណិត។ ចាប់​តាំង​ពី​ខែ​មេសា​ ឆ្នាំ​ ២០១៦ មាន​ការ​បិទ​លក្ខណៈ​ពេញ​លេញ​ ប្រសិន​បើ​នរណា​ម្នាក់​ព្យាយាម​បើក​ YouTube នឹង​ទទួល​រង​ពិន័យ​តាម​ច្បាប់​ប្រទេស៕​​​​​​​​​​​​​​​​​

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

·   0

គណនី​ ​YouTube​ ​មួយ​បង្ហោះ​ ​៣​ ​វីដេអូ​ ​មាន​ ​Subscriber​ ​៥០​ ​លាន​នាក់


គណនី​ ​YouTube​ ​មួយ​បង្ហោះ​ ​៣​ ​វីដេអូ​ ​មាន​ ​Subscriber​ ​៥០​ ​លាន​នាក់
  •  សុក្រ, 14 កក្កដា 2017 18:56
  •  
ចន្លោះមិនឃើញ
ជា​ទូទៅ​គណនី​ ​(Channel)​ ​YouTube​ ​ដែល​មាន​ ​Subscriber​ ​ច្រើន​ ​គឺ​គណនី​ដែល​និយម​បង្ហោះ​វីដេអូ​ប្លែក​ ​ឬ​គណនី​ផ្លូវ​នៃ​បុគ្គល​សំខាន់​ៗ​ ​ឬ​ស្ថាប័ន​នានា​ ​ខណៈ​គណនី​ ​YouTube​ ​មាន​អ្នក​ ​Subscribe​ ​ច្រើន​បំផុត​ដល់​ទៅ​ជាង​ ​៥៦​ ​លាន​នាក់​ ​គឺ​មាន​ឈ្មោះ​ ​PewDiePie​ ​ហើយ​មាន​វីដេអូ​ដល់​ទៅ​ ​៣ ២៤៤។
លេខរៀងគណនី YouTube មាន Subcriber ច្រើនបំផុត
ដោយ​ឡែក​គណនី​ដ៏​ពិសេស​ ​និង​ចម្លែក​មួយ​ឈ្មោះ​ ​YouTube Movies​ ​មាន​អ្នក​ ​Subscriber​ ​ដល់​ទៅ​ជាង​ ​៥០​ ​លាន​នាក់​ ​ស្រប​ពេល​ដែល​គណនី​នេះ​មាន​បង្ហោះ​វីដេអូ​តែ​ ​៣​ ​ប៉ុណ្ណោះ។
មិន​មាន​ប្រភព​បញ្ជាក់​ពី​អត្តសញ្ញាណ​ច្បាស់​នៃ​ម្ចាស់​គណនី​នេះ​ទេ​ ​តែ​គេ​ជឿ​ថា​ជា​គណនី​របស់​បណ្ដាញ​សង្គម​វីដេអូ​ ​YouTube​ ​នេះ​តែ​ម្ដង។ YouTube Movies​ ​បង្កើត​នា​ថ្ងៃ​ ​១០​ ​មិថុនា​ ​២០១៥​ ​ហើយ​វា​ក៏​ត្រូវ​រាប់​បញ្ចូល​ជា​គណនី​មាន​ ​Subscriber​ ​ច្រើន​បំផុត​លំដាប់​ទី​ ​៥​ ​ជុំវិញ​ពិភពលោក​ផង​ដែរ៕
ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ប្រភព៖ YouTube | socialblade ប្រែ​សម្រួល៖ រដ្ឋ

·   0

Featured Post

តម្លៃនៃការច្រណែននេះ

តម្លៃនៃការច្រណែននេះ ខែកក្កដា 24, 2017 ·   0 ចិត្តវិទ្យា ...

ទំព័រ, ដើម/ Pages, original