ជួយShareឲ្យពលរដ្ឋខ្មែរដឹងជាបន្ទាន់!!! ពេលនេះវៀតណាមប្រកាសពីហានិភ័យ នៃការបរិភោគសាច់ជ្រូក (វីដេអូ)

ប្រទេសវៀតណាម៖ តាមការសិក្សា បានបង្ហាញថា ៤២% នៃសាច់ជ្រូក ៤៨ ក្បាល ក្នុងចំណោមសាច់ជ្រូក ១០៨ ក្បាល ដែលប្រមូលយកមកពីផ្សារ ក្នុងខេត្ត Hưng Yên ត្រូវបានរកឃើញថា មានផ្ទុកបាក់តេរីម្យ៉ាងឈ្មោះថា Salmonella ដែលអាចឲ្យមនុស្សបរិភោគទៅកើតជំងឺ។ នេះបើយោងតាមរយ: សារព័ត៌មានវៀតណាម ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។
ការស្រាវជ្រាវនេះ បានធ្វើទ្បើងក្នុងឆ្នាំ ២០១៤ និង ២០១៥ ដែលទើបនឹងបានចេញផ្សាយជាសាធារណ:នាពេលថ្មីៗ នេះ។ យោងតាមអ្នកវិភាគ ធ្វើការវាយតម្លៃពីហានិភ័យ បានអះអាងថា អ្នកបរិភោគសាច់ជ្រូក ដែលមានផ្ទុកបាក់តេរីនេះ បានធ្លាក់ខ្លួនឈឺ ១៨ % ដោយមានរោគសញ្ញាដូចជា រាគរូស ឈឺពោះ គ្រុនក្ដៅ និងមានមេរោគក្នុងឈាមជាដើម៕


