Translate

Tuesday, July 25, 2017

ពីក្មេងស្រីម្នាក់គ្មានសង្ឃឹមរស់ ក្លាយជាតារាល្បីទាំ...

·   0

ពីក្មេងស្រីម្នាក់គ្មានសង្ឃឹមរស់ ក្លាយជាតារាល្បីទាំ...
ប្រិយមិត្ត​មួយចំនួនបានដឹង​រួចដែល«ស្ថាបនា»បានចុះផ្សាយកន្លងមកនេះពី​ក្មេងស្រី​តូចកូនកាត់ហ្វីលីពីន-អាមេរិកាំង Angelika Hale មាន​អាយុទើបតែ ៩ ឆ្នាំ តែនាងតូចត្រូវបាន​គណៈកម្មការពេញចិត្ត​ចុច «​ប៊ូ​តុង​មាស​» ដោយមិន​នៅញេងញុំច្រើន នៅពេលនាងចាប់ផ្តើមបង្ហើរបទចម្រៀងមិនបានប៉ុន្មានវិនាទីផង ក្នុង​កម្មវិធី​លំដាប់​ពិភពលោក America’s got Talent រដូវ​កាល​ថ្មី​ឆ្នាំ 2017 ។​



ទោះយ៉ាងណា ខណៈដែល ​សមត្ថភាព និង ទេពកោសល្យ​ច្រៀង​ដ៏​អស្ចារ្យ​របស់ Angelika Hale ត្រូវបាន​​គេ​លើក​ឡើងមកកោតសរសើរ​គ្រប់ៗគ្នា​នោះ ស្រាប់តែ​គេ​បានទទួលនូវ​ព័ត៌មាន​ដ៏​រន្ធត់​មួយ​ទាក់ទង​នឹង​អតីតកាល​របស់​នាង​ ។
 
កាលពីនៅ​តូច Angelika Hale ​បាន​ធ្លាក់ខ្លួន​ឈឺ​ទាំងរយៈពេល ៣ ទៅ ៤ ឆ្នាំ​ ដោយ​សារ​ជំងឺ​រ៉ាំ​រៃ​ម្យ៉ាង
(​រលាក​សួត​ធ្ងន់ធ្ងរ, មាន​ហូរឈាម​នៅក្នុង​សរីរាង្គ និងខូច​សរីរាង្គ​សំខាន់​ខ្លះៗ​ក្នុង​រា​ង្គ​កាយ​) ។

ហើយដោយសារតែស្ថានភាព​ជំងឺ​របស់ Angelika ​ធ្ងន់ធ្ងរពេក ជាហេតុ តម្រូវឱ្យវេជ្ជបណ្ឌិតលាង​ឈាម​ជាប្រចាំ ។​




ស្ថានភាព​ជំងឺ​របស់​ Hale ​បានវិវត្តកាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ ​រហូតដល់​អាយុ ៦ ឆ្នាំ ហើយនៅពេលនោះ វេជ្ជបណ្ឌិត​ប្រាប់ថា​នាង​អាច​ប្រឈម​ដល់​ការបាត់​បង់ជីវិត​បាន​គ្រប់ពេល ។
បន្តបន្ទាប់មក ជំងឺរបស់នាងបានឈានដល់ដំណាក់កាលមួយ ដែលវេជ្ជបណ្ឌិតនៅឯមន្ទីរពេទ្យសុខភាពកុមារអាត្លង់តា សម្រេចចិត្ត​ធ្វើការ​វះកាត់​ប្តូរ​សរីរាង្គ​ខូចខាត​ខ្លះ​នោះ​ចេញ និងព្រមទាំង​វះកាត់​ប្តូរ​តម្រង់​នោម​ដែល​ទទួលបាន​ពី​ម្តាយ​របស់​នាងទៀតផង​ ។

​ទោះជាយ៉ាងណា តាមរយៈ​​ការខិតខំ​ប្រឹងប្រែងជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់របស់ក្រុមវេជ្ជបណ្ឌិត នៅ​ទីបំផុត​ Angelika Hale ធូរស្រាលពីជំងឺដ៏រ៉ាំរ៉ៃជាបណ្តើរៗ និងឈានទៅរកជីវិតធម្មតាវិញ រហូតមកទល់សព្វថ្ងៃនេះ  ដែលនាងតូចបាននិងកំពុងល្បីល្បាញយ៉ាងខ្លាំង តាមរយៈសមត្ថភាពដ៏អស្ចារ្យរបស់នាង ជាមួយផ្នែកសិល្បះចម្រៀង ៕


      

Subscribe to this Blog via Email :

Featured Post

តម្លៃនៃការច្រណែននេះ

តម្លៃនៃការច្រណែននេះ ខែកក្កដា 24, 2017 ·   0 ចិត្តវិទ្យា ...