- អាទិត្យ, 25 មិថុនា 2017 19:21
- ចំនួនមតិ 0
ចន្លោះមិនឃើញ
ដើម្បីបញ្ចប់នូវបណ្ដឹងរំលោភសិទ្ធិឯកជនជាច្រើនរបស់អ្នកប្រើប្រាស់ទូទាំងពិភពលោក Google បានសម្រេចលែងលួចមើលសារក្នុង Gmail របស់អ្នកប្រើប្រាស់ចាប់ពីពេលនេះ។
Google បញ្ជាក់ថា ការលួចចូលមើលសារក្នុង Gmail ទាំងនោះ គឺគ្រាន់តែដើម្បីងាយស្រួលកំណត់ និងបង្ហាញផ្ទាំងពាណិជ្ជកម្មនានាទៅកាន់អ្នកប្រើប្រាស់ឲ្យចំគោលដៅប៉ុណ្ណោះ ហើយអត្ថន័យសារទាំងនោះ ត្រូវរក្សាជាការសម្ងាត់។
ទន្ទឹមនោះគេដឹងដែរថា ទោះ Google ឈប់លួចមើលសារក្នុង Gmail តែក្រុមហ៊ុននេះក៏នៅតែវិភាគ និងតាមដាននូវរាល់ប្រភេទទិន្នន័យនានាដែលអ្នកប្រើប្រាស់ស្វែងរកនៅលើ Google Search ជាពិសេសរាល់វីដេអូដែលអ្នកប្រើប្រាស់ មើលនៅលើ YouTube៕