សាលាប៊ែលធីបំផ្លាញភាពរមទមស្លូតបូតគួរឲ្យស្រលាញ់នៃក្មេងស្រីទាំងឡាយ ឯក្រសួងវិញគ្មានការអើពើអីម៉ាតិច!

ភាពស្លូតបូតរមទមត្រូវបានចាត់ទុកជាគ្រឿងអលង្ការលំអរសម្រស់នារីខ្មែរ អោយកាន់តែស្អាតបវបន្ថែមទៀត ។ មនុស្សខុសពីសត្វតិរច្ឆាន ត្រង់មនុស្សមានមនសិការ ចេះដឹងខុសដឹងត្រូវ ចេះដឹងល្អដឹងអាក្រក់ ចេះអៀនចេះខ្មាស់ ដោយមិនចេះតែធ្វើការងារតាមចំណង់តណ្ហារបស់ខ្លួននោះទេ បើមនុស្សគ្មានភាពអៀនខ្មាស់ ធ្វើអ្វីៗតាមតែចំណង់តណ្ហារបស់ខ្លួន មនុស្សពិតជាដូចសត្វតិរច្ឆានមិនខាន គឺអាចពាក់ម្តាយរឺបងប្អូនបង្កើតរបស់វាក៏បាន(រួមភេទជាមួយម្តាយរឺបងប្អូនបង្កើត) ដូចជាសត្វឆ្កែអញ្ជឹង អោយតែវាពេញវ័យទោះម្តាយរឺបងប្អូនបង្កើតរបស់វា ក៏វាអាចពាក់បានដែរ ហើយព្រោះតែមនុស្សបាត់បង់ភាពអៀនខ្មាស់នេះហើយ ទើបរឿងរំលោភ រឿងផិតក្បត់ប្តីប្រពន្ធ កើនឡើងជាលំដាប់ ។




ទស្សនាវីដេអូ