- សៅរ៍, 24 មិថុនា 2017 22:05
ចន្លោះមិនឃើញ
(ESA) បានទទួលភ្លើងខៀវដើម្បីចេញទៅតាមប្រមាញ់មនុស្សក្រៅភព។ បេសកកម្មប្លាតូ (PLATO) របស់ទីភ្នាក់ងារអវកាសអឺរ៉ុបនឹងពាក់ព័ន្ធនឹងការប្រមាញ់ភពអាចរស់នៅបាន និង ទទួលបានការអនុញ្ញាតឱ្យប្តូរពីផែនការមេទៅជាការអនុវត្តផ្ទាល់។
គម្រោងការនេះពីដំបូងឡើយត្រូវបានសម្រិតសម្រាំងក្នុងឆ្នាំ ២០១៤ សម្រាប់ជាផ្នែកមួយនៃកម្មវិធីទស្សនៈវិស័យលោហធាតុរបស់ ESA ប៉ុន្តែកាលបរិច្ឆេទចាប់ផ្តើមបេសកកម្មនេះ ត្រូវបានលើកពេលពីរឆ្នាំ គឺ ពីឆ្នាំ ២០២៤ ទៅ ឆ្នាំ ២០២៦ វិញ។
គោលបំណងធំបំផុតរបស់បេសកកម្មនេះគឺស្វែងរកភពប៉ុនផែនដី ឬ ភពយក្ស ដែលធ្វើគោចរជុំវិញតារាជាច្រើននៅតំបន់អាចរស់នៅបាន ដែលនោះជាតំបន់ដែលមានស្ថានភាពអាចទ្រទ្រង់ទឹក និង បរិយាកាស (មានអុកស៊ីសែន)។
គម្រោងការនេះគឺដឹកនាំដោយសាស្ត្រាចារ្យ ដុន ផូលឡាក់កូ រូបវិទូអវកាសមកពីសាកលវិទ្យាល័យវ៉ាវីក ក្នុងចក្រភពអង់គ្លេស៕
ប្រភព៖ rasmeinews.com