Translate

Sunday, July 23, 2017

​មាន​ហើយ! សេវាកម្ម​បង្ហោះ​ធាតុ​ទៅ​ក្នុង​លំហអាកាស​

·   0


​មាន​ហើយ! សេវាកម្ម​បង្ហោះ​ធាតុ​ទៅ​ក្នុង​លំហអាកាស​
  •  អាទិត្យ, 21 ឧសភា 2017 20:10
  •  
ចន្លោះមិនឃើញ
Startup មួយ​ឈ្មោះ​ថា​​ Elysium Space ​​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ San Francisco ​កំពុង​តែ​​បើក​​បម្រើ​សេវាកម្ម​មួយ​ដែល​ដឹក​ធាតុ​របស់​សាក​សព​ចូល​ទៅ​ក្នុង​លំហ​អាកាស​ភព​ផែនដី​​ ឬ ផ្ទៃ​ខាង​ក្រៅ​នៃ​ឋាន​ព្រះ​ចន្ទ។
សេវាកម្ម​នេះ​មិន​ថោក​ប៉ុន្មាន​ឡើយ​ដោយ​មាន​តម្លៃ​ចាប់​ពី​ ២ ៤៩០ ដុល្លារ​សម្រាប់​លំហ​អាកាស​ភព​ផែនដី និង ផ្ទៃ​ខាង​ក្រៅ​នៃ​ឋាន​ព្រះ​ចន្ទ​មាន​តម្លៃ​ ៩ ៩៥០ ដុល្លារ។

សេវាកម្ម​នេះ​ដំណើរ​​ការ​ទៅ​ដោយ​ បន្ទាប់​ពី​បង្ហោះ​​ធាតុ​ចូល​ទៅ​ក្នុង​គន្លង​នៃ​​លំហអាកាស​ភព​ផែនដី​តាម​រយៈ​គ្រាប់​រ៉ុកកែត​ Falcon 9 របស់​ក្រុមហ៊ុន​ SpaceX។

ពីរ​ឆ្នាំ​ក្រោយ​​មក​ធាតុ​​នឹង​ធ្វើ​ដំណើរ​ចូល​ក្នុង​ស្រទាប់​បរិយាកាស​ផែនដី​ដូច​ជា​ផ្កាយ​ដុះ​កន្ទុយ​អ៊ីចឹង។

សេវាកម្ម​នេះ​អាច​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៧ នេះ​សម្រាប់​ការ​បង្ហោះ​ធាតុ​ចូល​ទៅ​ក្នុង​លំហ​អាកាស​ភព​ផែនដី​ ចំណែក​ការ​បង្ហោះ​ទៅ​ផ្ទៃ​ខាង​ក្រៅ​នៃ​ឋាន​ព្រះ​ចន្ទ​វិញ​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ ២០១៨ ឬ ២០១៩៕​​​​​​​​​​​​​​​​
ប្រភព៖ Teslarati ប្រែ​សម្រួល៖ សុខហេង

Subscribe to this Blog via Email :

Featured Post

តម្លៃនៃការច្រណែននេះ

តម្លៃនៃការច្រណែននេះ ខែកក្កដា 24, 2017 ·   0 ចិត្តវិទ្យា ...