ហេតុការណ៍នេះបានកើតឡើងនាថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៧ ថ្មីៗនេះផងដែរ បានបណ្ដាលអោយប្រជាពលរដ្ឋផ្អើលឈូឆរត់បះជើងម្នាក់ដើម្បីទៅមើលកន្លែងកើតហេតុ។ រឿងរ៉ាវមានដូចតទៅ៖ គូស្នេហ៍វ័យក្មេងមួយគូត្រូវបានខ្សែភ្លើងឆក់ស្លាប់មួយរំពេច ក្នុងបន្ទប់ទឹកព្រោះតែឆ្លងចរន្តអគ្គីសនី។ ហេតុការនេះបានកើតឡើង ស្រុក Rawai នាប្រទេសថៃ។
សង្សាមួយគូរបានជួលបន្ទប់ស្នាក់នៅជាបណ្នោះអាសន្ន (ការងាររបស់ពួកគេមិនបា្រកដ) នារីដែលជាសង្សារបានបោសសម្អាតបន្ទាប់ ខាងក្រៅរួចរាល់ហើយ ក៏បន្តទៅដុសលៀងនៅក្នុងបន្ទប់ទឹកថែមទៀត នៅពេលដែលនាងបើកទឹកដើម្បីសម្អាត ស្រាប់តែមានចរន្តអគ្គីសនីបានឆក់ពេញទាំងខ្លួនប្រាណ របស់នាងយ៉ាងខ្លាំង។

ពេលបានឃើញសភាពរបស់សង្សាបែបនេះ មិត្តប្រុសក៏ប្រឹងស្ទុះរត់ទៅជួយសង្គ្រោះនាង តែជាអកុលអីអ្នកទាំងពីរត្រូវបានចរន្តភ្លើងឆក់ស្លាប់ទាំងពីរនាក់ដេកស្លាប់ក្នុងបន្ទប់ទឹកយ៉ាងអណោចអធ័មបំផុត។ រំពេចនោះអ្នកប្រចាំការបានលឺសូរសំលេងស្រែករបស់ពួកគេ ក៏ប្រញាប់ឡើងមកជួយជាបន្ទាន់ ពេលមកដល់ស្រាប់តែអ្នកទាំងពីរបានដេកស្ដោកស្ដឹងដោយមិនដឹងខ្លួន ស្រងាកចិត្តមេការប្រចាំផ្ទះសំណាក់ក៏ទូរស័ព្ទហៅប៉ូលីស និងឡានពេទ្យដើម្បីសង្គ្រោះបន្ទាន់ ឡានពេទ្យបានដឹកជនរង់គ្រោះទាំងពីរទៅសង្គ្រោះឯមន្ទីរបង្អែក តែជាអកុសលអ្នកទាំងពីរដែលជាសង្សាត្រូវដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
រូបភាពទី១

រូបភាពទី២

រូបភាពទី៣

រូបភាពទី៤

រូបភាពទី៥
