Translate

Showing posts with label វិទ្យាសាស្ត្រ និង បច្ចេកទេស ទូទៅ. Show all posts
Showing posts with label វិទ្យាសាស្ត្រ និង បច្ចេកទេស ទូទៅ. Show all posts

Sunday, July 23, 2017

ពិត​ទេ​ ​ទិញ​ទូរសព្ទ​ថ្មី​ចាំ​បាច់​ត្រូវ​​សាក​ថ្ម​ ​៨​ ​ម៉ោង​ហើយ​ចាំ​ប្រើ?


ពិត​ទេ​ ​ទិញ​ទូរសព្ទ​ថ្មី​ចាំ​បាច់​ត្រូវ​​សាក​ថ្ម​ ​៨​ ​ម៉ោង​ហើយ​ចាំ​ប្រើ?
  •  សុក្រ, 14 កក្កដា 2017 19:38
  •  ចំនួនមតិ 1
ចន្លោះមិនឃើញ
តាម​ទម្លាប់​នៃ​ការ​ទិញ​ទូរសព្ទ​ថ្មី​ ​អ្នក​លក់​ ​ឫ​ក៏​អតិថិជន​ខ្លួនឯង​ផ្ទាល់​ ​តែង​គិត​ថា​ត្រូវ​សាក​ថ្ម​ទូរសព្ទ​នោះ​ឲ្យ​បាន​ ​៨​ ​ម៉ោង​សិន​សឹម​យក​ទៅ​ប្រើប្រាស់។ ផ្នត់​គំនិត​នេះ​ ​បាន​កើត​ឡើង​អស់​រយៈ​ពេល​ជាង ១​ ​ទសវត្សរ៍​មក​ហើយ​ ​ចុះ​មក​ទល់​ពេល​បច្ចុប្បន្ន​ខណៈ​បច្ចេកវិទ្យា​កំពុង​តែ​អភិវឌ្ឍ​ ​តើ​អ្នក​គួរ​អនុវត្ត​តាម​គំនិត​នោះ​ទៀត​ទេ?
យោង​តាម​ចម្លើយ​ចេញ​ពី​គេហទំព័រ​ ​Quora​ ​បាន​បង្ហាញ​ប្រាប់​ថា​ ​បច្ចុប្បន្ន​ស្មាតហ្វូន​ជា​ច្រើន​ដូច​ជា iPhone​ ​និង​ ​Android​ ​ច្រើន​ប្រើប្រាស់​ថ្ម​ប្រភេទ​ ​Lithium ion​ ​ដែល​ជា​ធម្មតា​​ថាមពល​ថ្ម​ស្មាតហ្វូន​អស់​ធំ​ប្រមាណ​ ​១០ ០០mAh​ ​ហើយ​ប្រើ​ពេល​យ៉ាង​យូរ​ត្រឹម​ ​៦​ ​ទៅ​ ​៧​ ​ម៉ោង​ប៉ុណ្ណោះ​ក្នុង​ការ​សាក​បញ្ចូល​ឲ្យ​ពេញ។ ចំពោះ​ ​iPhone​ ​ឫ​ស្មាតហ្វូន​ ​Android​ ​ម៉ូដែល​កំពូលៗ​ជា​មធ្យម​មាន​ថាមពល​ថ្ម​ចន្លោះ​ពី​ ​២ ០០០mAh​ ​ទៅ​ ​៣ ០០០mAh​ ​ហើយ​ប្រើ​ពេល​យ៉ាង​ច្រើន​ ​៣​ ​ម៉ោង​ក្នុង​ការ​សាក​បញ្ចូល​ពី​ ​០​ ​ដល់ ១០០%។
ថ្ម​ប្រភេទ​ ​Lithinum ion​ ​មាន​បំពាក់​បន្ទះ​ឈីប​ម្យ៉ាង​ ​ដែល​នៅ​ពេល​​ថាមពល​ថ្ម​ឡើង​ដល់​ ​១០០%​ ​ចរន្ត​ភ្លើង​នឹង​ផ្ដាច់​ចេញ​ដោយ​ឯកឯង​ ​ខុស​ពី​ពពួក​ថ្ម​សម័យ​មុន​ប្រភេទ​ ​NiCad​ ​ដែល​វា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ការ​វដ្ដ​ចងចាំ​នៃ​ថ្ម​ ​ម្ល៉ោះ​ហើយ​ទើប​កាល​នោះ​​គេ​ណែនាំ​សាក​ឲ្យ​បាន​ ​៨​ ​ម៉ោង​មុន​ប្រើប្រាស់​ឲ្យ​ត្រូវ​តាម​ស្តង់ដារ​ពេញលេញ។
សរុប​ជា​រួម​ ​Sabay​ ​ចង់​មាន​ន័យ​ថា​ ​បើ​ប្រិយមិត្ត​ទិញ​ស្មាតហ្វូន​ស៊េរី​ទំនើប​បច្ចុប្បន្ន​ ​អ្នក​មិន​ចាំ​បាច់​សាក​ឲ្យ​ដល់​ ​៨​ ​ម៉ោង​នោះ​ទេ​ ​គឺ​យ៉ាង​យូរ​សាក​ត្រឹម​ ​១០០%​ ​ហើយ​អាច​ដក​មក​ប្រើប្រាស់​បាន​ ​ប៉ុន្តែ​បើ​អ្នក​ចង់​សាក​ ​៨​ ​ម៉ោង​ក៏​មិន​ជា​បញ្ហា​អ្វី​ដែរ៕
ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Link

ប្រភព៖ Quora ប្រែសម្រួល ៖ កៅ រក្សា
·   0

ពេល​ណា​ដែល​អ្នក​គួរ​និង​មិន​គួរ Share Location ពី​ស្មាតហ្វូន?


ពេល​ណា​ដែល​អ្នក​គួរ​និង​មិន​គួរ Share Location ពី​ស្មាតហ្វូន?
  •  អង្គារ, 18 កក្កដា 2017 18:46
  •  
បច្ចុប្បន្ន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ជា​ច្រើន តួយ៉ាង​មាន​ដូច​ជា Facebook, Apple, Google និង SnapChat បាន​បើក​ដំណើរការ​មុខងារ​ចែកចាយ​ Location តាម​រយៈ​ស្មាតហ្វូន។ មុខងារ​នេះ​ជួយ​ ​អាច​ឲ្យ​យើង​ស្វែងរកទីតាំង​មិត្តភ័ក្កិ​ឬ​កន្លែង​ណា​មួយ​បាន​ងាយស្រួល។
ក្នុង​ការ​ប្រើប្រាស់​មុខងារ Share Location Sabay នឹង​បង្ហាញ​ពី​វិធី​ប្រើប្រាស់​ Share Location ជាមួយ​មិត្តភ័ក្ដិ​តាម​រយៈ​កម្មវិធី Messenger របស់ Facebook។
  • បើក​កម្មវិធី Messenger ចូល​ទៅ​កាន់​ប្រអប់​សារ​ជាមួយ​គណនី​នរណា​ម្នាក់
  •  
  • ចុច​លើ​រូប​លេខ​បូក ផ្នែក​ខាង​ឆ្វេង​ក្បែរ​រូប​កាមេរ៉ា
  •  
  • រើស​យក Location > យក Share Live Location > ចុច Ok ជា​ការ​ស្រេច
  •  
  • ក្រោយ​មក​គណនី​ម្នាក់​ទៀត ត្រូវ​ចុច​លើ Map ដែល​ទទួល​បាន​ពី​យើង ហើយ​ធ្វើ​ការ Share មក​យើង​វិញ 
  •  
  • នោះ​យើង​នឹង​ឃើញ​គម្លាត​រវាង​ទីតាំង​យើង​និង​គណនី​ម្នាក់​ទៀត ថា​នៅ​ឆ្ងាយ​ពី​គ្នា​ប៉ុណ្ណា និង​ត្រូវ​ទៅ​តាម​ផ្លូវ​ណា ដើម្បី​រក​គ្នា​ឃើញ។
  •  
​+ពេល​ដែល​អ្នក​គួរ Share Location
  • នៅ​ពេល​ដែល​អ្នក​មាន​គម្រោង​ចង់​ជួប​មិត្តភ័ក្ដិ ក្នុង​ការ​ណាត់​ជួប​ទៅ​មើល​កុន និង​ញាំ​អាហារ​ខាង​ក្រៅ​ជាដើម ដោយ​អាច​ប្រើ​ជា​កម្មវិធី iMesaage របស់ Apple, Google Map ក៏​ដូច​ជា Facebook Messenger ដែល​មាន​ពេល​កំណត់​ក្រោម ១ ម៉ោង ហើយ​បុគ្គល​ម្នាក់​ទៀត​ អាច​ចាប់​ទីតាំង​ដែល​អ្នក​កំពុង​ឈរ និង​ធ្វើ​ដំណើរ​ទៅ​រក​អ្នក​បាន​ស្រួល​បំផុត។
  •  
  • ប្រើ​សម្រាប់​បង្កើត​ទំនាក់ទំនង​ជាមួយ​ដៃ​គូ​ស្នេហា​ឱ្យ​មាន​ភាព​ជឿ​ទុក​ចិត្ត​ខ្ពស់។ 
  •  
  • ឧទាហរណ៍​ អ្នក​ចង់​ដឹង​ តើ​ដៃ​គូ​​របស់​អ្នក​ពេល​នេះ កំពុង​នៅ​ទីណា នៅ​កន្លែង​ការងារ, តាម​ផ្លូវ ឫ​នៅ​ហាង​លក់​ទំនិញ ងាយ​ស្រួល​ដល់​អ្នក​ធ្វើ​ការ​ផ្ញើ​សារ​ទំនាក់ទំនង​ទៅ ជៀសវាង​កើត​មាន​បញ្ហា​យល់​ច្រឡំ​អ្វី​មួយ។​ 
  •  
  • អ្នក​អាច​ប្រើ​កម្មវិធី Find My Friends របស់ Apple។ ​​- ប្រើ​នៅ​ពេល​ឪពុក​ម្ដាយ​ឱ្យ​ស្មាតហ្វូន​ទៅ​កូន​របស់​ខ្លួន ហើយ​ចង់​ចាប់​ទីតាំង​ដែល​កូន​កំពុង​ឈរ ជៀសវាង​ថ្ងៃ​ណា​មួយ​មាន​បញ្ហា​ចាប់​ជំរិត​អ្វី​មួយ អ្នក​អាច​ដឹង​ពី Location ដែល​កូន​របស់​អ្នក​ត្រូវ​បាន​គេ​ចាប់។
  •  
+ពេល​ដែល​អ្នក​​មិន​គួរ Share Location
  • កុំ​ Share Location ក្នុង​ការ​ណាត់​ជួប ឧទាហរណ៍​បុគ្គល​ពីរ​រូប​ឈរ​ក្នុង​ទីតាំង​នៃ​ហាង​តែ​មួយ ដែល​យើង​ហៅ​ថា Indoor ព្រោះ ជា​ធម្មតា​ការ​ចាប់​ទីតាំង​នៃ Map ពិត​ជា​ពិបាក​ក្នុង​ការ​កំណត់​ទីតាំង​ដែល​ឈរ​ក្បែរៗ​គ្នា។​
  •  
  • កុំ​ប្រើ​ក្នុង​តំបន់​ដែល​គេ​ហាម​ឃាត់ មិន​ឱ្យ​ប្រើ​ប្រព័ន្ធ​អ៊ីនធឺណិត ព្រោះ​ការ​ធ្វើ​បែប​នោះ មាន​តែ​ចំណាយ​ថាមពល​ថ្ម​លើ​ស្មាតហ្វូន​ឥត​ប្រយោជន៍​ទៅ​វិញ​ទេ។
  •  
  • អាណាព្យាបាល​ត្រូវ​ច្បាស់​ក្នុង​ការ​ហាម​ឃាត់​មិន​ឱ្យ​កូន Share Location ជាមួយ​មនុស្ស​ប្លែក​មុខ​ដែល​យើង​មិន​ស្គាល់។ បើ​អាច​សម្រាប់​ទូរសព្ទ iPhone អ្នក​អាច​បិទ​មុខងារ​ផ្លាស់ប្ដូរ​ការ​កំណត់​ផ្សេងៗ តាម​រយៈ Restriction មាន​ក្នុង Settings។
  •  
  • សម្រាប់​ហេតុផល​ផ្តល់​សុវត្ថិភាព ផ្ទាល់​ខ្លួន​សូម​កុំ Share Location ជា​លក្ខណៈ​សាធារណៈ អ្នក​ត្រឹម​តែ​ចែកចាយ​ទៅ​កាន់​បុគ្គល​ ដែល​អ្នក​ចង់​ផ្ញើ​ទៅ​បាន​ហើយ ជៀសវាង​មាន​ជន​ខិលខូច​មាន​បំណង​មិន​ល្អ​មក​លើ​ខ្លួន​អ្នក។​
**ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ប្រភព៖ Channelnewsasia ប្រែសម្រួល៖ កៅ រក្សា

·   0

៤៥ ឆ្នាំ​ទៀត​មនុស្ស​យន្ត​ AI នឹង​ជំនួស​​គ្រប់​ការងារ​ដែល​មនុស្ស​អាច​ធ្វើ​បាន


៤៥ ឆ្នាំ​ទៀត​មនុស្ស​យន្ត​ AI នឹង​ជំនួស​​គ្រប់​ការងារ​ដែល​មនុស្ស​អាច​ធ្វើ​បាន
  •  សុក្រ, 9 មិថុនា 2017 20:35

ចន្លោះមិនឃើញ
​តាម​ការ​សិក្សា​ថ្មី​មួយ​ពី​សកលវិទ្យាល័យ​ Oxford និង​ Yale​ ​ហើយ​មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ​ស្រាវជ្រាវ​លើ​បច្ចេកវិទ្យា​ AI ចំនួន ៣៥២ រូប​ ​បាន​បង្ហាញ​ថា​ ​នា​ឆ្នាំ​ ​២០៦២​ ​(៤៥ ឆ្នាំ​ទៀត) ៥០ ភាគរយ​ ​ម៉ាស៊ីន​ ​ឫ​ក៏​មនុស្ស​យន្ត​​នឹង​អាច​ជំនួស​ធ្វើ​បាន​គ្រប់​ការងារ​ដែល​មនុស្ស​អាច​ធ្វើ​បាន​នា​ពេល​បច្ចុប្បន្ន​។
តាម​ការ​រំពឹង​ទុក​រួម​មាន​ នា​ឆ្នាំ ២០២៤ ម៉ាស៊ីន​ ​និង​មនុស្ស​យន្ត​​​​អាច​បក​ប្រែ​ភាសា​បរទេស​ ​ហើយ​នា​ឆ្នាំ ២០២៦ អាច​សរសេរ​តែងសេចក្ដី​កម្រិត​វិទ្យាល័យ​ ​រី​ឯ​ឆ្នាំ ២០២៧ អាច​បើកបរ​រថយន្ត​ដឹក​ទំនិញ​ធំៗ ដល់​ឆ្នាំ ២០៣១ អាច​ធ្វើ​ការ​នៅ​ហាង​លក់​ទំនិញ​ ​និង​ឆ្នាំ​ ២០៤៩ មាន​សមត្ថភាព​និពន្ធ​សៀវភៅ​លក់​ដាច់​បំផុត​ ​ហើយ​រហូត​ចូល​ឆ្នាំ ២០៥៣ វា​អាច​វះកាត់​ជំនួស​វេជ្ជបណ្ឌិត​ថែម​ទៀត​ផង។ សរុប​មក​ចំណុច​ទាំង​ប៉ុន្មាន​ខាង​លើ មនុស្សយន្ត​នឹង​ធ្វើ​បាន​ប្រសើរ​ជាង​មនុស្ស​ធម្មតា​ទាំង​អស់​។​
ប្រភព​ខាង​លើ​បន្ត​ ​យ៉ាង​យូរ​ ១២០ ឆ្នាំ​ទៅ​មុខ​ ​គេ​ជឿ​ថា​ ការងារ​ ​និង​អាជីព​​របស់​មនុស្ស​ទាំង​អស់​នឹង​ជំនួស​ទៅ​ឲ្យ​មនុស្ស​យន្ត​ ​ឫ​គ្រឿង​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​​ជា​អ្នក​ធ្វើ​វិញ។ លោក​ Katja Grace ភ្នាក់ងារ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ស៊ើប​អង្កេត​គ្រឿង​ម៉ាស៊ីន​ក្នុង​ទីក្រុង​ Berkeley រដ្ឋ​កាលីហ្វយ៉ា​បាន​ថ្លែង "ពួក​យើង​មាន​ការ​ចាប់​អារម្មណ៍​អំឡុង​ពេល​ដែល​បច្ចេកវិទ្យា​ AI មាន​សក្ដានុពល​អភិវឌ្ឍ​ ​ហើយ​អ្វី​ដែល​កើត​ឡើង​វា​នឹង​ក្លាយ​ជា​លទ្ធផល​សម្រាប់​យើង​រាល់​គ្នា​" ៕

ប្រភព៖ DigitalTrends អត្ថបទ ៖ កៅ រក្សា

·   0

សង្គ្រាម​បច្ចេកវិទ្យា​! ចិន​ចង់​ដណ្តើម​ខ្សែក្រវាត់​បច្ចេកវិទ្យា AI ពី​អាមេរិក​ត្រឹម​ឆ្នាំ ២០៣០


សង្គ្រាម​បច្ចេកវិទ្យា​! ចិន​ចង់​ដណ្តើម​ខ្សែក្រវាត់​បច្ចេកវិទ្យា AI ពី​អាមេរិក​ត្រឹម​ឆ្នាំ ២០៣០
  •  ម្សិលមិញ ម៉ោង 23:48
  •  
ចន្លោះមិនឃើញ
ក្រុម​ប្រឹក្សា​រដ្ឋ​ចិន​បានចេញ​របាយការណ៍​ថ្មី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ កក្កដា ដោយ​បង្ហាញ​លម្អិត​នូវ​ផែនការ​ថ្មី​របស់​​ជាតិ ​​ដើម្បី​បង្កើត​ឧស្សាហកម្ម​បច្ចេកវិទ្យា AI (​ខួរក្បាល​សិប្បនិម្មិត​) តម្លៃ ១,៤៨ ប៊ីលាន​​ដុល្លារ ក្នុង​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅត្រឹម​ឆ្នាំ ២០៣០ ដោយ​ធ្វើឱ្យ​ចិន​ក្លាយជា​មេដឹកនាំ​ពិភពលោក​ក្នុង​បច្ចេកវិទ្យា AI ជំនួស​​ឱ្យ​​ស្តេចត្រាញ់​បច្ចុប្បន្ន អាមេរិក​។
បច្ចេកវិទ្យា AI
ផែនការ ដែល​ត្រូវ​បានអនុម័ត​ដោយ​ថ្នាក់ដឹកនាំ​កម្រិត​កំពូល​របស់​ប៉េកាំង​នេះ បាន​គូសបញ្ជាក់​អំពី​ផែនការ​រយៈពេល ១៣ ឆ្នាំ ដើម្បី​នាំ​ចិន​ទៅរក​ភាព​រីកចម្រើន​នៃ​វិស័យ​បច្ចេកវិជ្ជា AI ។ ឯកសារ​នោះ​លើកឡើងថា “​បច្ចេកវិទ្យា AI បាន​ក្លាយជា​ម៉ាស៊ីន​ថ្មី​មួយ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។ យើង​ត្រូវតែ​ចាប់ផ្តើម​ក្តា​ប់យក​ដំណាក់កាល​ថ្មី​នៃ​ការអភិវឌ្ឍ​បច្ចេកវិទ្យា AI ឱ្យ​ណែន​ក្នុង​ដៃ និង​បង្កើត​ឧត្តមភាព​ប្រកួតប្រជែង​ថ្មី​មួយ​”​។
​ជា​ទម្លាប់​ទៅហើយ ចិន​នឹង​ប្រឈម​ការប្រកួតប្រជែង​ស្វិតស្វាញ​នៅក្នុង​ដៃគូ​សេដ្ឋកិច្ច​និង​គូប្រជែង​របស់ខ្លួន​គឺ​សហរដ្ឋអាមេរិក​។ ក្រុមហ៊ុន​បច្ចេកវិទ្យាយក្ស​អាមេរិក ដូចជា Alphabet, Microsoft និង Apple សុទ្ធតែ​បាន​បោះជំហាន​ទៅមុខ​យ៉ាង​លឿន​នៅក្នុង​ឧស្សាហកម្ម​ដែល​ទើបនឹង​ចាប់ផ្តើម​នេះ​។
ថវិកា​ចំនួន ៥ ពាន់​លាន​ដុល្លារ​ត្រូវបាន​បណ្តាក់ទុន​ចូលទៅក្នុង​ក្រុមហ៊ុន​បច្ចេកវិជ្ជា AI ថ្មីថ្មោង​របស់​អាមេរិក គ្រាន់តែ​ក្នុង​ឆ្នាំ ២០១៦​ ប៉ុន្តែ​ចិន​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្ទាល់ខ្លួន ដូចជា Baidu និង Tencent ដែល​ទាំងពីរ​ក្រុមហ៊ុន​នេះ​សុទ្ធតែ​បាន​ស្រាវជ្រាវ​រក​បច្ចេកវិជ្ជា AI ដោយ​ខ្លួនឯង​។ ចិន​សព្វថ្ងៃ​កំពុង​ប្រកៀក​ប្រកិត​គ្នា​ជាមួយ​អាមេរិក​ក្នុង​វិស័យ​កុំព្យូទ័រ​កំពូល​ផ្ទុក​ទិន្នន័យ ហើយ​សាកលវិទ្យាល័យ​នានា​របស់​ចិន​បានចេញ​ផ្សាយ​ឯកសារ​អំពី​ការសិក្សា​ស៊ីជម្រៅ (​គំនិត​សំខាន់​ក្នុង​បច្ចេកវិទ្យា AI) ក្នុង​ឆ្នាំ ២០១៦ ច្រើនជាង​សម​ភាគី​អាមេរិក​៕

ដៃគូសារព័ត៌មាន
·   0

Featured Post

តម្លៃនៃការច្រណែននេះ

តម្លៃនៃការច្រណែននេះ ខែកក្កដា 24, 2017 ·   0 ចិត្តវិទ្យា ...

ទំព័រ, ដើម/ Pages, original