ពេលណាដែលអ្នកគួរនិងមិនគួរ Share Location ពីស្មាតហ្វូន?
- អង្គារ, 18 កក្កដា 2017 18:46
បច្ចុប្បន្នក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន តួយ៉ាងមានដូចជា Facebook, Apple, Google និង SnapChat បានបើកដំណើរការមុខងារចែកចាយ Location តាមរយៈស្មាតហ្វូន។ មុខងារនេះជួយ អាចឲ្យយើងស្វែងរកទីតាំងមិត្តភ័ក្កិឬកន្លែងណាមួយបានងាយស្រួល។
ក្នុងការប្រើប្រាស់មុខងារ Share Location Sabay នឹងបង្ហាញពីវិធីប្រើប្រាស់ Share Location ជាមួយមិត្តភ័ក្ដិតាមរយៈកម្មវិធី Messenger របស់ Facebook។
- បើកកម្មវិធី Messenger ចូលទៅកាន់ប្រអប់សារជាមួយគណនីនរណាម្នាក់
- ចុចលើរូបលេខបូក ផ្នែកខាងឆ្វេងក្បែររូបកាមេរ៉ា
- រើសយក Location > យក Share Live Location > ចុច Ok ជាការស្រេច
- ក្រោយមកគណនីម្នាក់ទៀត ត្រូវចុចលើ Map ដែលទទួលបានពីយើង ហើយធ្វើការ Share មកយើងវិញ
- នោះយើងនឹងឃើញគម្លាតរវាងទីតាំងយើងនិងគណនីម្នាក់ទៀត ថានៅឆ្ងាយពីគ្នាប៉ុណ្ណា និងត្រូវទៅតាមផ្លូវណា ដើម្បីរកគ្នាឃើញ។
+ពេលដែលអ្នកគួរ Share Location
_large.jpg)
- នៅពេលដែលអ្នកមានគម្រោងចង់ជួបមិត្តភ័ក្ដិ ក្នុងការណាត់ជួបទៅមើលកុន និងញាំអាហារខាងក្រៅជាដើម ដោយអាចប្រើជាកម្មវិធី iMesaage របស់ Apple, Google Map ក៏ដូចជា Facebook Messenger ដែលមានពេលកំណត់ក្រោម ១ ម៉ោង ហើយបុគ្គលម្នាក់ទៀត អាចចាប់ទីតាំងដែលអ្នកកំពុងឈរ និងធ្វើដំណើរទៅរកអ្នកបានស្រួលបំផុត។
- ប្រើសម្រាប់បង្កើតទំនាក់ទំនងជាមួយដៃគូស្នេហាឱ្យមានភាពជឿទុកចិត្តខ្ពស់។
- ឧទាហរណ៍ អ្នកចង់ដឹង តើដៃគូរបស់អ្នកពេលនេះ កំពុងនៅទីណា នៅកន្លែងការងារ, តាមផ្លូវ ឫនៅហាងលក់ទំនិញ ងាយស្រួលដល់អ្នកធ្វើការផ្ញើសារទំនាក់ទំនងទៅ ជៀសវាងកើតមានបញ្ហាយល់ច្រឡំអ្វីមួយ។
- អ្នកអាចប្រើកម្មវិធី Find My Friends របស់ Apple។ - ប្រើនៅពេលឪពុកម្ដាយឱ្យស្មាតហ្វូនទៅកូនរបស់ខ្លួន ហើយចង់ចាប់ទីតាំងដែលកូនកំពុងឈរ ជៀសវាងថ្ងៃណាមួយមានបញ្ហាចាប់ជំរិតអ្វីមួយ អ្នកអាចដឹងពី Location ដែលកូនរបស់អ្នកត្រូវបានគេចាប់។
_large.jpg)
+ពេលដែលអ្នកមិនគួរ Share Location
- កុំ Share Location ក្នុងការណាត់ជួប ឧទាហរណ៍បុគ្គលពីររូបឈរក្នុងទីតាំងនៃហាងតែមួយ ដែលយើងហៅថា Indoor ព្រោះ ជាធម្មតាការចាប់ទីតាំងនៃ Map ពិតជាពិបាកក្នុងការកំណត់ទីតាំងដែលឈរក្បែរៗគ្នា។
- កុំប្រើក្នុងតំបន់ដែលគេហាមឃាត់ មិនឱ្យប្រើប្រព័ន្ធអ៊ីនធឺណិត ព្រោះការធ្វើបែបនោះ មានតែចំណាយថាមពលថ្មលើស្មាតហ្វូនឥតប្រយោជន៍ទៅវិញទេ។
- អាណាព្យាបាលត្រូវច្បាស់ក្នុងការហាមឃាត់មិនឱ្យកូន Share Location ជាមួយមនុស្សប្លែកមុខដែលយើងមិនស្គាល់។ បើអាចសម្រាប់ទូរសព្ទ iPhone អ្នកអាចបិទមុខងារផ្លាស់ប្ដូរការកំណត់ផ្សេងៗ តាមរយៈ Restriction មានក្នុង Settings។
- សម្រាប់ហេតុផលផ្តល់សុវត្ថិភាព ផ្ទាល់ខ្លួនសូមកុំ Share Location ជាលក្ខណៈសាធារណៈ អ្នកត្រឹមតែចែកចាយទៅកាន់បុគ្គល ដែលអ្នកចង់ផ្ញើទៅបានហើយ ជៀសវាងមានជនខិលខូចមានបំណងមិនល្អមកលើខ្លួនអ្នក។
**ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
_large.jpg)
