Translate

Tuesday, July 25, 2017

អីយ៉ា..! ប៊ុត សីហា ច្រៀង ឆ្លើយឆ្លងជាមួយ មាស សុខសោភា ពិតជាពីរោះ មែន..! (Video Inside)

·   0

 0

ភ្នំពេញ៖ ពិតជាធ្វើឲ្យប្រិយមិត្ត ទាំងអស់គ្នា ជក់ចិត្តយ៉ាងខ្លាំងជាក់ជា មិនខាន នៅពេលដែល ទស្សនិកជន បានទស្សនាវីដេអូ មួយនេះរួច ជាមួយនឹងម្ចាស់ពាន រង្វាន់ The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា បានច្រៀងឆ្លើយឆ្លង ជាមួយនឹង កំពូលតារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាព មួយរូប របស់ផលិតកម្ម Town គឺ មាស សុខសោភា ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ មួយក្នុងក្រុង ប៉ោយប៉ែត កាលពីពេលថ្មីៗនេះ ។

យ៉ាងណាមិញ ជាមួយនឹងការ ច្រៀងចម្រៀងមួយបទ ឆ្លើយឆ្លងគ្នា របស់តារា ទើបតែរះ ក្នុងផលិតកម្ម ហង្សមាស ប៊ុត សីហា និង មាស សុខសោភា មានចំណងជើងថា “ថ្មគោលស្រមោលស្នេហ៍” គឺបានទទួលការគំាទ្រ យ៉ាងខ្លាំង ពីសំណាក់មហាជន មួយចំនួនធំ ជាពិសេសនោះ គឺអ្នកលេង បណ្តាញទំនាក់ទំនងសង្គម Facebook តែម្តង ដែលបាននំាគ្នា Share និងអ្នកខ្លះទៀត បាននំាគ្នា Comment សរសើពី តារាពីរដួងនេះ មិនដាច់ពីមាត់ នោះទេ ៕

ប្រភពពី:khmer-note

Subscribe to this Blog via Email :

Featured Post

តម្លៃនៃការច្រណែននេះ

តម្លៃនៃការច្រណែននេះ ខែកក្កដា 24, 2017 ·   0 ចិត្តវិទ្យា ...