ចន្លោះមិនឃើញ
ក្រុមជើងខ្លាំងយុវជនប្រចាំទ្វីបអាស៊ីជប៉ុនបានរងបរាជ័យក្រោមថ្វីជើងក្រុមយុវជនចិនក្នុងលទ្ធផល ២-១ ដែលធ្វើឲ្យក្តីសង្ឃឹមរបស់កម្ពុជាបានរលាយសូន្យក្នុងការស្វែងរកចំណាត់ថ្នាក់លេខ២ ពូល J នៃយុទ្ធនាការណ៍ជម្រុះពានរង្វាន់ AFC U-23 Championship 2018។ ការប្រកួតវគ្គទី១ ចិនធ្វើបានយ៉ាងល្អរហូតរកគ្រាប់បាល់បាន២គ្រាប់ក្នុងនោះកីឡាករ Shihao រកបាន១គ្រាប់នៅនាទីទី៣៩ និងកីឡាករ Hanwen រកបាន១គ្រាប់នៅនាទី៤៥+២។ ចូលវគ្គទី២ជប៉ុនបានព្យាយាមវាយសម្រុក និងមានសំណាងទម្លាយសំណាញ់ទីរបស់ចិនតែ១គ្រាប់ប៉ុណ្ណោះនៅនាទី៥៤ដោយកីឡាករ Kieto Endo។ តាមរយៈលទ្ធផលនេះ ចិនមាន៧ពិន្ទុឈរលេខ១ និងជប៉ុនមាន៦ពិន្ទុឈរលេខ២ដែលបានបញ្ចប់ក្តីសង្ឃឹមរបស់កម្ពុជាក្នុងស្វែងរកចំណាត់ថ្នាក់លេខ២៕
យុវជនជប៉ុន

យុវជនចិន
តារាងបណ្តោះអាសន្នពូល J
- ១ ចិន មាន៧ពិន្ទុ
- ២ ជប៉ុនមាន៦ពិន្ទុ
- ៣ កម្ពុជាមាន១ពិន្ទុ
- ៤ ហ្វីលីពីន មាន០ពិន្ទុ