
ចិន៖ កាលពីពេលថ្មីៗនេះ សារពត៌មាន Chengdu បានចុះផ្សាយពីបុរស២នាក់ បានរកសេវាកម្ម ផ្លូវភេទ លើក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ តាមរយៈទូរសព្ទ័ដៃ។ ប៉ុន្តែផ្ទុយទៅវិញ បុរសទាំង២នាក់នោះ ត្រូវបានក្មេងស្រីម្នាក់នោះ ប្តឹងពីបទ រំលោភទៅវិញ។ តាមការរាយការណ៍ របស់ប៉ូលីស បានអោយដឹងថា នេះជាករណីរំលោភមួយដែលពិបាកក្នុងការ ដោះស្រាយ ប៉ុន្តែយើងនៅធ្វើការ ស៊ើបអង្កេតជាបន្តដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់។

គួរបញ្ជាក់ផងដែរ ថា ចំពោះករណី រំលោភអនិតិជន ក្រោមអាយុ១៨ឆ្នាំ ត្រូវជាប់គុកពី ៥ទៅ១៥ឆ្នាំ ឯណោះ ប៉ុន្តែចុងក្រោយក្មេងស្រីម្នាក់នោះ បានទាមទារ សំណងជំងឺចិត្ត ដែលថារំលោភមិនបានសំរេចនោះ ពីបុរសទាំង ២នាក់នោះក្នុងម្នាក់ ១៣២ដុល្លារ សហរដ្ឋអាមេរិក ដើម្បីបញ្ចប់រឿង។

តាមប្រភពពត៌មាន បានអោយដឹងថា ក្មេងស្រីម្នាក់នោះមានឈ្មោះថា Xiao Lan អាយុ ១៣ឆ្នាំ ហើយនាងរស់នៅក្នុងតំបន់ Qionglai ខេត្ត Sichuan ប្រទេសចិន ដែលគេដឹងថា តំបន់ដែលនាង រស់នៅជាតំបន់ដែលសំបូរ ស្ត្រីរកស៊ីផ្លូវភេទ។ ប្រិយមិត្តយល់យ៉ាងណាខ្លះ ចំពោះរឿងនេះ? Health-168.Info
