នៅប្រទេសថៃ ស្រីស្អាត Lisa សមាជិកក្រុម BlackPink ដណ្តើមបាន…
តារាចម្រៀងរលកក្រោយដ៏មានប្រជាប្រិយភាពក្នុងក្រុមចម្រៀង BLACKPINK នាង Lisa ត្រូវទស្សនិកជាច្រើនចាប់អារម្មណ៍ខ្លាំងទៅលើសម្រស់ដ៏គួរឱ្យស្រឡាញ់ និង ក្បាច់រាំដ៏រស់រវើករបស់នាង ហើយស្របពេលក្រុមកំពុងទទួលបានភាពជោគជ័យនេះ នាង Lisa ក៏បានជាប់ចំណាត់ថ្នាក់កំពូលលើតារាងតារាក្នុងដួងចិត្តរបស់អ្នកគាំទ្រថៃផងដែរ ។
នាង Lisa តែងតែទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅជានិច្ច គ្រប់ពេលដែលនាងមកប្រទេសថៃ ដែលជាប្រទេសកំណើតរបស់នាង ។
នាង Lisa តែងតែទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅជានិច្ច គ្រប់ពេលដែលនាងមកប្រទេសថៃ ដែលជាប្រទេសកំណើតរបស់នាង ។

គូរបញ្ជាក់ថា Lisa បានកើតនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ១៩៩៧ ក្នុងទីក្រុងបាងកក ប្រទេសថៃ
ហើយនាងត្រូវបានផលិតកម្ម YG Entertainment ទទួលបង្ហាត់បង្រៀន ដោយបាននាំនាងទៅរស់នៅ
ប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ ២០១១ ប៉ុន្តែជារឿយៗ នាងតែងតែមកលេងគ្រួសាររបស់នាង នៅទីក្រុងបាងកក ៕ ម៉ានី (ប្រភព៖ Koreaboo)
ហើយនាងត្រូវបានផលិតកម្ម YG Entertainment ទទួលបង្ហាត់បង្រៀន ដោយបាននាំនាងទៅរស់នៅ
ប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ ២០១១ ប៉ុន្តែជារឿយៗ នាងតែងតែមកលេងគ្រួសាររបស់នាង នៅទីក្រុងបាងកក ៕ ម៉ានី (ប្រភព៖ Koreaboo)