Translate

Sunday, July 23, 2017

គ្រូធ្មប់អន្ទងក្រពើឲ្យ​ពាំសាកសពបុរសបាត់ខ្លួន​មកលើគោក លទ្ធផល​គួរឲ្យភ្ញាក់ផ្អើល

·   0


គ្រូធ្មប់អន្ទងក្រពើឲ្យ​ពាំសាកសពបុរសបាត់ខ្លួន​មកលើគោក លទ្ធផល​គួរឲ្យភ្ញាក់ផ្អើល
  •  ព្រហស្បតិ៍, 20 កក្កដា 2017 18:45
  •  
ចន្លោះមិនឃើញ
  • បុរស​​រងគ្រោះ​បាន​ទៅ​ងូត​ទឹក​​ទន្លេ​ពេលល្ងាច ក៏​ត្រូវ​ក្រពើ​ទាញ​យក​ទៅ
  • សាច់​ញាតិ​បាន​ខិត​ខំ​ស្វែង​រក​នៅ​កន្លែង​កើត​ហេតុ តែ​រក​មិន​ឃើញ
  • គ្រូធ្មប់​បាន​សូត្រ​បាលី​មន្តអាគម​ឲ្យ​ក្រពើ​នាំ​សាកសព​មក​គោក​បាន​មែន​
នេះ​ជា​ហេតុការណ៍​មិនគួរ​ឲ្យ​ជឿ និង​កម្រ​បាន​ជួប​មួយ​នៅ​លើ​លោក ដែល​ក្រពើ​ពាំ​សាក​សព​មនុស្ស​បាត់​ខ្លួន​ហែល​មក​គោក​ បន្ទាប់​ពី​គ្រូធ្មប់​ល្បី​​ឈ្មោះ​ម្នាក់​ បាន​ប្រើ​មន្ត​អាគម​បញ្ជា​ក្រពើ​ឲ្យ​យក​សាកសព​ត្រលប់​មក​វិញ។
បុរស​បាត់​ខ្លួន​មាន​ឈ្មោះ Syarifunddin អាយុ ៤១​ឆ្នាំ បាន​ទៅ​ងូត​​ទឹក​ទន្លេ​ជាមួយ​មិត្ត​ភ័ក្ដិ ហើយ​ក៏​ត្រូវ​ក្រពើ​ឆ្មក់​ចាប់​ទាញ​យក​ទៅ​ក្រោម​ទឹក​តែ​ម្ដង​នៅ​តំបន់ Berau ខេត្ត​កាលីម៉ាន់តាន់ខាង​កើត ប្រទេស​ឥណ្ឌូណេស៊ី​ កាល​វេលា​​ម៉ោង​ ៦៖​២០នាទី​ល្ងាច​​ថ្ងៃ​អង្គារ។
បន្ទាប់​ពី​ដឹង​​គ្រោះ​ថ្នាក់​គួរ​ឲ្យ​រន្ធត់​នេះ​ សាច់​ញាតិ​បងប្អូន​បាន​​តាម​ស្វែង​រក​​​នៅ​ម្ដុំ​កន្លែង​កើត​ហេតុ រួច​សន្និដ្ឋាន​​ថា​សាក​សព​​ប្រហែល​​ជា​ត្រូវ​​នាំ​ទៅ​កន្លែង​ទឹក​ជ្រៅ​នៃ​ទន្លេ Lempake River ព្រោះ​អ្នក​តាម​ស្វែងរក រក​មិន​ឃើញ។
ដោយ​អស់​វិធី​នឹង​​​រក​ឃើញ អ្នក​ភូមិ​បាន​ទៅ​រក​គ្រូ​ធ្មប់​ប្រចាំ​តំបន់​ដែល​ល្បី​​អាច​បញ្ជា​ក្រពើ​ដោយ​ប្រើ​បាលី​មន្ត​អាគម​​​តែម្ដង​។ ជា​លទ្ធផល​ ក្រពើ​ក៏​បាន​ពាំ​សាក​សព​បុរស​បាត់​ខ្លួន​ទាំង​ននលគក​ មក​ប្រគល់​ឲ្យ​គ្រូ​ប្រាកដ​មែន៕ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

Subscribe to this Blog via Email :

Featured Post

តម្លៃនៃការច្រណែននេះ

តម្លៃនៃការច្រណែននេះ ខែកក្កដា 24, 2017 ·   0 ចិត្តវិទ្យា ...