ស្ងាត់ៗ កូនស្រី យុគ ចិន្តា ឡើងបង្ហាញសមត្ថភាព...
កូនស្រីដ៏ស្រស់របស់អ្នកនាង យុគ ចិន្តា បានឡើងបង្ហាញវត្តមានក្នុងកម្មវិធី Asia Pacific Art Festival
នៅប្រទេសសិង្ហបុរី ដែលជាការប្រឡងប្រគួតប្រជែងសម្ថភាពស្តងដារអន្តរជាតិជ្រើសទេពកោសល្យរបស់កុមា។
នៅប្រទេសសិង្ហបុរី ដែលជាការប្រឡងប្រគួតប្រជែងសម្ថភាពស្តងដារអន្តរជាតិជ្រើសទេពកោសល្យរបស់កុមា។

«កម្មវិធី Asia Pacific Art Festival ត្រូវបានបញ្ចប់ ហើយលទ្ធផលនឹងត្រូវប្រកាសនាពេលបន្តិតទៀត
សូមសរសើរដល់សមត្ថភាពនឹងទេពកោសល្យរបស់កុមារាកុមារីទាំងអស់ដែលបានបញ្ចេញទេពកោសល្យសិល្បៈដើម្បីបង្អួតលើឆាកអន្តរជាតិ នៅក្នុងប្រទេសសសិង្ហបុរីនាថ្ងៃនេះ នឹងសូមអគុណសំរាប់ការផ្តល់កិត្តិយសរបស់លោកលោកស្រីជាមាតាបិតាទាំងអស់ដែលបានចំណាយពេលវេលាចូលរួមសំរាប់កម្មវិធីនេះ» យុគ ចិន្តា លើកឡើង។

ទន្ទឹមនឹងនោះផងដែរគេសង្កេតឃើញថាកូនស្រីយុគចិន្តាបានបង្ហាញឡើងនូវរូបសម្រស់យ៉ាងស្រស់សោភាគួជាទីចាប់អារម្មណ៍។
ក្នុងនោះផងដែរ អ្នកនាង យុគ ចិន្តា ក៏បានចូលរួមទៅផ្តល់កម្លាំងចិត្តកូនស្រីនៅឯប្រទេសសិង្ហបុរីផងដែរ។ គួរបញ្ជាក់ថា លទ្ធិផលនៃការប្រឡងប្រគួតប្រជែងនៅមិនទាន់បានប្រកាសនៅឡើយទេ គេកំពុងរងចាំគណៈកម្មកាដាក់ពិន្ទុ ៕
