រតនៈ ពិសី សប្បាយចិត្តក្រោយហក់ចូលទ្រនំថ្មី
- ម្សិលមិញ ម៉ោង 23:37
ត្រឹមតែរយៈពេលខ្លី ក្រោយលាឈប់ពីផលិតកម្ម បុត្រា ដែលជាទ្រនំចាស់ តារាចម្រៀងនិយមបង្អួតភាពសិចស៊ី រតនៈ ពិសី បានហក់ចូលទ្រនំថ្មី គឺផលិតកម្ម ថោន ក្នុងនាមជាតួសម្ដែង។
មិនត្រឹមតែបង្ហាញមុខ ក្នុងឈុតកំប្លែងខ្លីៗ និងចម្រៀងខារ៉ាអូខេនោះទេ ពិសី ក៏កំពុងត្រៀមខ្លួនដើរតួឯកផងដែរ ដែលនេះធ្វើឲ្យនាងរឹតតែសប្បាយរីករាយខ្លាំង ព្រោះបានទ្រនំធំជ្រកដើម្បីសាងកេរ្តិ៍ឈ្មោះឲ្យកាន់តែល្បីឡើង ។
ស្រីស្អាតរូបនេះ និយាយថា ព័ត៌មានដែលទម្លាយខាងលើ គឺជាការពិត ខណៈដែលនាងពិតជាសប្បាយចិត្ត សម្រាប់ការផ្ដល់ឱកាសចូលរួមសម្ដែងក្នុងផលិតកម្មនេះ។
នាងបានតាំងចិត្តយ៉ាងមុតមាំថា នាងនឹងធ្វើឲ្យបានល្អ ទោះបីជាអាជីពសម្ដែងរបស់នាងហាក់នៅមានក្មេងខ្ចី ជាងអាជីពចម្រៀងយ៉ាងណាក្ដី ពោលគឺនាងនឹងខិតខំតាមរយៈការណែនាំខ្លះៗពីអ្នកដឹកនាំ បទពិសោធន៍ផ្ទាល់ខ្លួនខ្លះ និងការបញ្ចេញឲ្យអស់ពីលទ្ធភាពដែលខ្លួនមាន ហើយនាងជឿជាក់ថានឹងទទួលបានជោគជ័យជាក់ជាមិនខាន។

តារាចម្រៀងស្រីនិយមតែងខ្លួនសិចស៊ី បន្ថែមទៀតថា ពេលនេះកំពុងសម្ដែងរឿងខ្លីៗឲ្យផលិតកម្ម ថោន ហើយតាមរយៈការងារនេះទៀតសោតគឺមានភាពរលូនទៅមុខល្អ។
"អ្វីដែលខ្ញុំសប្បាយចិត្ត គឺអ្នកដឹកនាំសម្ដែងក្នុងផលិតកម្មបានសន្យាថា នឹងឲ្យនាងខ្ញុំសម្ដែងជាតួឯកក្នុងខ្សែភាពយន្ដថ្មី ដើម្បីចាក់បញ្ចាំង ក្នុងស្ថានីយទូរទស្សន៍ ថោន ក្នុងពេលខាងមុខនេះ"។
ពីសី ថ្លែង។
"អ្វីដែលខ្ញុំសប្បាយចិត្ត គឺអ្នកដឹកនាំសម្ដែងក្នុងផលិតកម្មបានសន្យាថា នឹងឲ្យនាងខ្ញុំសម្ដែងជាតួឯកក្នុងខ្សែភាពយន្ដថ្មី ដើម្បីចាក់បញ្ចាំង ក្នុងស្ថានីយទូរទស្សន៍ ថោន ក្នុងពេលខាងមុខនេះ"។
ពីសី ថ្លែង។

ដោយមានរាងតូចច្រឡឹងសុដន់ធំមូលក្បំ ស្រីស្រស់បានបន្ដទៀតថា៖ "ចំពោះការងារជាតារាចម្រៀងវិញ បើសិនជាមានឱកាស បានចូលជាតារាចម្រៀងប្រចាំផលិតកម្មថោនគឺខ្ញុំរឹតតែសប្បាយរីករាយខ្លាំងជាងនេះ ព្រោះតែបានទ្រនំធំជ្រក ដើម្បីសាងកេរ្តិ៍ឈ្មោះឲ្យកាន់តែខ្លាំង បន្ថែមទៀត"៕
ប្រភព៖ Looking Today អត្ថបទ៖ looking today